ក្រុមហ៊ុនរបស់យើង

ក្រុមហ៊ុន

South East Asia Property Services Co., (Seaps) មានគោលបំណងជួយពលរដ្ឋ ឱ្យមានអារម្មណ៍ថាពួកគេទទួលបានការអប់រំ និងធានាសុវត្ថិភាពលើផលបត្រអចលនទ្រព្យ របស់ពួកគេនៅក្នុងតំបន់របស់យើង។ យើងធ្វើដូចនេះតាមរយៈការបណ្តុះបណ្តាលយ៉ាងស្ទាត់ ជំនាញ និងការ លើកទឹកចិត្តយ៉ាងខ្លាំងពីក្រុមអ្នកវាយតម្លៃដ៏ជំនាញ។ ជាមួយនឹងចំណេះដឹង យ៉ាងស៊ីជម្រៅអំពីលក្ខខណ្ឌទីផ្សារក្រុមហ៊ុន SEAPS គឺជាក្រុមហ៊ុនអចលនទ្រព្យមួយ ដែលធានាទំនុកចិត្តដល់អតិថិជន ។

ក្រុមហ៊ុន South East Asia Property Services Co., (Seaps Cambodia) មានគោលបំណងជួយ ពលរដ្ឋឱ្យមានអារម្មណ៍ថាពួកគេទទួលបានការអប់រំ និងធានាសុវត្ថិភាពលើទិន្នន័យអចលនទ្រព្យ របស់ពួកគេនៅក្នុងតំបន់ និងតំបន់អាស៊ីអាគ្នេយ៍។ ការិយាល័យរបស់យើងនៅកម្ពុជាផ្តល់ ជូននូវសេវាកម្មដែលមានលក្ខណៈសមស្រប និងទិន្នន័យនៃអចលនទ្រព្យផ្ដោតលើប្រទេសកម្ពុជា។ ជាមួយនឹងការិយាល័យនៅទីក្រុងភ្នំពេញនិ ងក្រុងព្រះសីហនុ និងភ្នាក់ងារជំនាញការនៅតាមគោល ដៅនីមួយៗ ក្រុមហ៊ុន Seaps អាចបង្ហាញពីជម្រើសនៃការវិនិយោគ និងជួលនៅទូទាំងប្រទេស។

ភាពជោគជ័យនៃក្រុមហ៊ុន Seaps គឺបានមកដោយសារតែក្រុមអ្នកវាយតម្លៃ ដែលទទួលការបណ្តុះ បណ្តាលយ៉ាងល្អ និងមានថាមពលក្នុងការបំពេញការងារ។ ជាមួយនឹងចំណេះដឹងច្បាស់លាល់ ទៅលើលក្ខខណ្ឌទីផ្សារ ក្រុមហ៊ុន SEAPS គឺជាក្រុមហ៊ុនអចលនទ្រព្យមួយ ដែលធានាទំនុកចិត្តសម្រាប់អតិថិជន។

ក្រុមហ៊ុន Seaps មានអចលនទ្រព្យជួលដូចជា ផ្ទះ ដី អាផាតមេន និងអាជីវកម្មព្រមផ្សេងៗ ព្រមទាំងការលក់អចលនទ្រព្យគ្រប់ប្រភេទ និងអាជីវកម្មដែលមានស្រាប់ទាំងនៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ ក្រុមហ៊ុន Seaps ក៏ផ្តល់ជូននូវគម្រោងអភិវឌ្ឍន៍ថ្មីដូចជាខុនដូ សម្រាប់អ្នកដែលស្វែងរកការវិនិយោគលើអចលនទ្រព្យប្លង់កម្មសិទ្ធិរួម ឬលំនៅដ្ឋានថ្មីទំនើប។ ប្រសិនបើអ្នកត្រូវការលក់ ឬជួលអចលនទ្រព្យរបស់អ្នក ក្រុមការងាររបស់យើងត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញ និងជួយដល់អ្នក ហើយយើងប្រាដកថាអ្នកនឹងទទួលបានលទ្ធផលល្អបំផុតលើការវិនិយោគអចលនទ្រព្យរបស់អ្នក។ យើងក៏អាចផ្តល់នូវសេវាកម្មវាយតម្លៃទាំងស្រុងផងដែរ។

ក្រុមហ៊ុន Seaps t/a Limited liability Company បានចុះបញ្ជីនៅកម្ពុជា៖ ក្នុងបញ្ជីពាណិជ្ជកម្ម កម្ពុជាថ្ងៃទី ១២ សីហា ២០១១ ដែលជាក្រុមហ៊ុនចុះបញ្ជីប័ណ្ណប៉ាតង់ និងបានចុះបញ្ជីជាភ្នាក់ងារ ពាណិជ្ជកម្ម។ សម្រាប់សេវាកម្មលំនៅដ្ឋាន និងការជួល ក្រុមហ៊ុនSEAPS បានបង្កើតឡើងដែល មានលេខ ២៧៨០ E/២០១៤។ ចុះបញ្ជីពន្ធបន្ថែមលេខ ១០៤ ០២១ ៣០៦។

តាមរយៈបទពិសោធន៍ដ៏យូរឆ្នាំនៅ SEA និង កម្ពុជា យើងបានធ្វើការជាមួយអតិថិជនជាច្រើននាក់ ដែលមានតម្រូវការ និងការចង់បានខុសៗគ្នា។ ជាមួយនឹងចំណេះដឹងទូលំទូលាយរបស់ក្រុមហ៊ុនអំពី ទីផ្សារអចលនទ្រព្យទាំងនៅភ្នំពេញ និងក្រុងព្រះសីហនុ គឺត្រូវជាមួយការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់អតិថិជនឲ្យសម្រេចក្តីសុបិន្តរបស់ពួកគេតាមរយៈប្រតិបត្តិការទិញ និងលក់។

ទំនាក់ទំនងក្រុមហ៊ុន Seaps នៅភ្នំពេញ ឬក្រុងព្រះសីហនុ ដើម្បីពិគ្រោះយោបល់ដោយឥតបង់ថ្លៃ និងទទួលយកអចលនទ្រព្យល្អៗនៅក្នុងប្រទេសកម្ពុជា។

ហេតុអ្វីជ្រើសរើសយកលោក Barry John?

តាមរយៈបទពិសោធន៍របស់គាត់ គាត់បានធ្វើការជាមួយអតិថិជនជាច្រើន ដែលមានតម្រូវការជាក់ លាក់។ ចំណេះដឹងដ៏ទូលំទូលាយរបស់គាត់អំពីទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញ គឺត្រូវជា មួយនឹងការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការជួយអតិថិជនឱ្យសម្រេចក្តីសុបិន្តរបស់ពួកគេនៅក្នុង ប្រតិបត្តិការទិញ និងលក់។ ការសង្ខេបអំពីក្រុមហ៊ុន៖

ការចុះបញ្ជីក្រុមហ៊ុន៖

ក្រុមហ៊ុន Seaps t/a Limited liability Company បានចុះបញ្ជីនៅកម្ពុជា៖ ក្នុងបញ្ជីពាណិជ្ជកម្មកម្ពុជាថ្ងៃទី ១២ សីហា ២០១១ ដែលជាក្រុមហ៊ុនចុះបញ្ជីប័ណ្ណប៉ាតង់ និងបានចុះបញ្ជីជាភ្នាក់ងារពាណិជ្ជកម្ម។ សម្រាប់សេវាកម្មលំនៅដ្ឋាន និងការជួល ក្រុមហ៊ុនSEAPS បានបង្កើតឡើងដែលមានលេខ ២៧៨០ E/២០១៤។ ចុះបញ្ជីពន្ធបន្ថែមលេខ ១០៤ ០២១ ៣០៦។