អំពីយើង

យើងជានរណា?

អាយ​ រៀល​អ៊ីស្ទេត គឺជាក្រុមហ៊ុនវាយតំលៃអចលនទ្រព្យជាតិ និងអន្តរជាតិ ដែលផ្តល់សេវាកម្មវាយតំលៃឯករាជ្យជូនទៅដល់គ្រប់អតិថិជនទាំងផ្នែកអាជីវកម្ម សិប្បកម្ម សហគមន៍ ឬស្ថាបន័ហិរញ្ញវត្ថុនិង ផ្នែកច្បាប់។ ទីស្នាក់ការធំរបស់យើងខ្ញុំ ស្ថិតនៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងការិយាល័យដែលផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេស។

យើងខ្ញុំជាក្រុមហ៊ុនវាយតំលៃអចលនទ្រព្យ ដែលមានសេវាកម្មពេញលេញរួមជាមួយនឹងកេរ្ត៍ឈ្មោះដ៏ល្បីល្បាញ ហើយទទួលបានការគាំទ្រតាមរយៈបទពិសោធន៍របស់យើងដែលមានជាច្រើនឆ្នាំមកហើយ។ យើងខ្ញុំផ្តល់នូវសេវាកម្មជាច្រើន រាប់បញ្ចូលទាំងការវាយតម្លៃអចលនទ្រព្យ ការវាយតម្លៃសំភារៈឧបករណ៍ផ្សេងៗ និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសកម្ម និងអកម្ម ទី​ភ្នាក់ងារ​អចលនទ្រព្យ (ទិញ​ លក់​ & ជួល) និង​រៀបចំគម្រោងលើការលក់ និងធ្វើទីផ្សារជូនអតិថិជន ។ ការវាយតំលៃលើផ្លាកសញ្ញាពាណិជ្ផកម្ម និងការវាយតំលៃលើប័ណ្ណអាជីវកម្ម ឬ ការវាយតំលៃទ្រព្យសម្បត្តិ ការវាយតំលៃអាជីវកម្ម និងការវាយតំលៃសំរាប់ផ្នែកធានារ៉ាប់រង ការសិក្សាស្រាវជ្រាវប្រកបដោយលក្ខណៈសុឆន្ទៈ និងមានសេវាកម្មជាច្រើនទៀតផងដែរ។ អតិថិជនរបស់យើងខ្ញុំ មានរាប់បញ្ចូលទាំងក្រុមហ៊ុនសាជីវកម្មធំៗជាច្រើន នៅក្នុងប្រទេស និងសកលលោក មានអាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារ ទីភ្នាក់ងាររដ្ឋាភិបាល ក្រុមហ៊ុនច្បាប់ និងក្រុមហ៊ុនគណនេយ្យ និងអង្គការក្រៅរដ្ឋាភិបាល ។ បុគ្គលិករបស់យើងខ្ញុំរួមមាន អ្នកប្រឹក្សាយោបល់ប្រកបដោយបទពិសោធន៍ ជាមួយនឹងជំនាញនិងការយល់ដឹងស៊ីជម្រៅទៅនឹងទ្រឹស្តីនៃការវាយតំលៃអចលនទ្រព្យដែលត្រូវទិញ លក់ និងជួលសម្រាប់គ្រប់អចលនទ្រព្យដែលអ្នកត្រូវការគ្រប់ប្រភេទ។ ក្រុមហ៊ុនវាយតំលៃអចលនទ្រព្យយើងខ្ញុំ តាំងចិត្តផ្តល់នូវការសន្និដ្ឋាន ដែលមានមូលដ្ឋានអំណះអំណាងច្បាស់លាស់នៅក្នុងរបាយការណ៍វាយតំលៃដែលបានរៀបចំយ៉ាងត្រឹមត្រូវ និងការផ្តល់ពត៌មានរហ័សទាន់ចិត្ត។

ការការពារផលប្រយោជន៍ៈ​ ការស្វែងរកការផ្តល់ជំនួយផ្នែកសិទ្ធិ

នៅពេលដែលអ្នកត្រូវធ្វើសេចក្តីសំរេចចិត្ត អ្នកត្រូវការក្រុមហ៊ុនវាយតំលៃអចលនទ្រព្យដែលមានបុគ្គលិកប្រកបដោយសីលធម៌វិជ្ផាជីវៈច្បាស់លាស់ ដោយផ្តល់អោយអ្នកនូវការគិតបែបយុត្តិសាស្រ្តឯកទេសផ្នែកគណនេយ្យ និងពន្ធដារ ការវាយតំលៃអចលនទ្រព្យ និងជាភ្នាក់ងារអចលនទ្រព្យ។ លើសពីនេះ ក្រុមហ៊ុនវាយតំលៃអចលនទ្រព្យយើងខ្ញុំ ប្តេជា្ញតាំងចិត្តយ៉ាងមុតមាំបំពេញតំរូវការផ្នែកសេវាកម្មអោយបានរហ័សទាន់ពេលវេលាទៅតាមកាលបរិច្ឆេទដែលបានកំណត់ជាក់លាក់ ទន្ទឹមនឹងរយៈពេលដែលផ្តល់អោយដោយកំរិតសេវាកម្មខ្ពស់។ ក្រុមហ៊ុននេះ ផ្តល់នូវការការពារនូវមូលដ្ឋានអំណះអំណាងចំពោះការវាយតំលៃអចលនទ្រព្យរបស់លោកអ្នកដ៏រឹងមាំ និងជឿទុកចិត្តបាន ដែលនេះជាភាពចាំបាច់នៃការងាររបស់យើងខ្ញុំ។

ការបំរើសេវាកម្មជូនលោកអ្នករបស់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេតយើងខ្ញុំ

· យើងមានបុគ្គលិកដែលពោរពេញទៅដោយបទពិសោធន៍ ដែលមានការបណ្តុះបណ្តាលកំរិតនៃការយល់ដឹងថ្នាក់ MBAs, BBAs, LL, LL.Bs, Bas, CFAs, CPAs ដែលបញ្ផាក់ពីកំរិតនៃការយល់ដឹងច្បាស់លាស់នៃនាយកដ្ឋានបុគ្គលិកផ្នែកវាយតំលៃរបស់យើងខ្ញុំ ហើយយើងខ្ញុំមានវិស្វករដែលផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងកំរិតនៃតំលៃប្រកួតប្រជែង ។

· យើងអនុវត្តការងារវាយតំលៃទាន់សភាពការណ៍ថ្មីៗបំផុតនៃបច្ចេកទេស និងសេដ្ឋកិច្ចដែលជាផ្នែកមួយផ្តល់នូវគុណភាពសេវាកម្មខ្ពស់ ។

· យើងចាត់តាំងអ្នកគ្រប់គ្រងជាន់ខ្ពស់ ដើម្បីត្រួតពិនិត្យរាល់កិច្ចការងារទទួលខុសត្រូវដែលពាក់ព័ន្ធ ។

· ការសន្និដ្ឋាន និងរបាយការណ៍របស់យើងបំពេញទៅតាមស្តង់ដារវិជ្ផាជីវៈដែលពាក់ព័ន្ធហើយ និងមានតំរូវអោយត្រួតពិនិត្យផ្ទៃក្នុងយ៉ាងច្បាស់លាស់ ។

· រាល់កិច្ចការងាររបស់យើងខ្ញុំ តែងតែទទួលបាននូវការអោយតំលៃខ្ពស់ នៅក្នុងវិស័យអចលនទ្រព្យនេះព្រមទាំងជាភ្នាក់ងារច្បាប់ មានរាប់បញ្ចូលទាំងអន្តរជាតិផងដែរ។

· ក្រុមបុគ្គលិករបស់យើង បានឆ្លងកាត់ការប្រលងប្រជែងទៅតាមស្តង់ដារ ហើយទទួលបានការទទួលស្គាល់នូវលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកវាយតំលៃអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យដែលមានវិជ្ផាជីវៈត្រឹមត្រូវ ។

· យើងគោរពពេលវេលាច្បាស់លាស់ ដូច្នេះហើយយើងអាចធានាបាននូវការប្រឹក្សាយោបល់នៅពេលដែលលោកអ្នកត្រូវការ ។

ទស្សនៈវិស័យរបស់យើង

· ជាក្រុមហ៊ុនដែលអាចជឿជាក់បានបំផុតក្នុងការផ្តល់សេវាកម្មវាយតម្លៃ ភ្នាក់ងារអចលនទ្រព្យ (ទិញ លក់ និងជួល) ការរៀបចំគម្រោងលក់ និងធ្វើទីផ្សារ ទូទាំងប្រទេសកម្ពុជា​រហូតដល់ក្រៅប្រទេសតាមរយៈសក្តានុពលដែលមើលឃើញ និងលទ្ធផលដែលផ្តល់អោយ ។

· គោលដៅរបស់យើង គឺផ្តល់សេវាកម្មដោយផ្ទាល់ទៅដល់គ្រប់អតិថិជនទាំងអស់ ហើយបន្ថែមគុណតម្លៃតាមរយៈក្រុមការងាររួមរបស់ក្រុមយើងខ្ញុំ ។

បេសកម្មរបស់យើងខ្ញុំ

· យើងចូលរួមជាផ្នែកមួយនៃការវាយតម្លៃអចលនទ្រព្យរបស់ប្រទេសកម្ពុជា ដោយមានបំណងរួមចំណែកធ្វើអោយប្រសើរទៅដល់សេដ្ឋកិច្ចជាតិ និងបែបបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការរួមចំណែកចំពោះវិស័យអចលនទ្រព្យទាំងមូលព្រមទាំងការអភិវឌ្ឍអាជីវកម្មដែលពាក់ព័ន្ធនឹងអចលន​ទ្រព្យ និងសុខុមាលភាពដូចជាការផ្តល់ទីជំរក និងការអភិវឌ្ឍជនបទ ។

· យើងជាក្រុមហ៊ុនសម្របសម្រួលសេវាកម្មដ៏ពេញលេញ ដោយផ្តល់អោយអតិថិជនរបស់យើងជាមួយនឹងសេវាកម្មច្បាស់លាស់ រាប់បញ្ចូលទាំងការគ្រប់គ្រង និងការដាក់ធានាអចលនទ្រព្យ និងអាជីវកម្មរបស់លោកអ្នក ។ ផ្តល់អោយលោកអ្នកនូវសេវាកម្មវាយតម្លៃដែលបំពេញតំរូវការគ្រប់អតិថិជនទាំងអស់របស់យើងខ្ញុំ រួមនឹងការផ្តល់នូវដំណោះស្រាយប្រកបដោយវិជ្ផាជីវៈ ។

ក្រមសីលធម៌វិជ្ផាជីវៈ

  • · ការការពារផលប្រយោជន៍វិជ្ផាជីវៈ ដែលឆ្លុះបញ្ចាំងអោយឃើញពីការប្រកួតប្រជែងរបស់យើងខ្ញុំ ។ ដូចគ្នាទៅនឹងការអនុវត្តក្រមសីលធម៌នៃការប្រតិបត្តិ(ក្រមសីលធម៌ ឬក្រមផ្សេងទៀតដែលយើងជ្រើសរើសក្នុងប្រតិបត្តិការអន្តរជាតិ) ដែលវាមានសារៈសំខាន់ដើម្បីឆ្លុះបញ្ចាំងពីក្រមសីលធម៌នៃអ្នកប្រកួតប្រជែងរបស់យើងដែលមាន ។

  • · សុច្ចរិតភាពៈ គឺភាពទៀងត្រង់ និងស្មោះត្រង់នៅក្នុងទំនាក់ទំនងអាជីវកម្ម និងវិជ្ផាជីវៈជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ដែលបុគ្គលិកយើងខ្ញុំមានការគ្រប់គ្រងផ្ទៃក្នុង និងលក្ខណះសាធារណៈប្រកបដោយឯករាជ្យ ។

  • · វត្ថុបំណងៈ មិនអនុញ្ញាតអោយមានទំនាស់ផលប្រយោជន៍ ឬឥទ្ធិពល ឬភាពលំអៀង ចំពោះការវាយតំលៃវិជ្ផាជីវៈ និងអាជីវកម្មកើតមានចំពោះអស់លោកអ្នកឡើយ ។

  • · សមត្ថភាពវិជ្ផាជីវៈ និងការការពារៈ ការការពារអំណះអំណាង និងជំនាញវិជ្ផាជីវៈហើយត្រូវធ្វើអោយប្រាកដថាអតិថិជនរបស់យើងម្នាក់គឺទទួលបាននូវសេវាកម្មជាច្រើនប្រកបដោយការពេញចិត្តនឹងសមត្ថភាពរបស់យើងខ្ញុំ ដោយផ្អែកទៅលើការប្រតិបត្តិការងារបច្ចុប្បន្ន ផ្នែកច្បាប់ និងផ្នែកបច្ចេកទេសដើម្បីអនុវត្តអោយបានត្រឹមត្រូវ និងស្របទៅតាមបច្ចេកទេសនិងស្តង់ដារវិជ្ផាជីវៈ ។

  • · ការសំងាត់វិជ្ផាជីវៈ គោរពការសំងាត់វិជ្ផាជីវៈនៃពត៌មានដែលទទួលបានដោយសារទំនាក់ទំនងការប្រតិបត្តិវិជ្ផាជីវៈនិងអាជីវកម្ម ហើយមិនបង្ហាញពត៌មានសំងាត់នោះទៅអោយភាគីទីបី ដោយពុំមានការអនុញ្ញាតជាក់លាក់នឹងត្រឹមត្រូវឡើយ (លុះត្រាតែមានកាតព្វកិច្ចតាមផ្លូវច្បាប់ដែលត្រូវធ្វើការបង្ហាញ) និងមិន​ប្រើប្រាស់ពត៌មានសំងាត់នោះសំរាប់ផលប្រយោជន៍ផ្ទាល់ខ្លួននៃអ្នកវាយតំលៃវិជ្ផាជីវៈ ឬភាគីទីបីឡើយ ។

  • · ការប្រតិបត្តិវិជ្ផាជីវៈ គឺអនុវត្តតាមច្បាប់ដែលពាក់ព័ន្ធ និងបទបញ្ញត្តិ និងចៀសវាងសកម្មភាពណាមួយដែលធ្វើអោយខូចផលប្រយោជន៍របស់លោកអ្នក ។

យើងក៏អនុវត្តតាមគោលការណ៏ស្ដង់ដារសំខាន់ៗនៃវិជ្ជាជីវៈសកល និងបទដ្ឋានសីលធម៌ដែលបានបង្ហាញដោយវិទ្យាស្ថានភូមិន្ទនៃអ្នកអង្កេត ហៅកាត់ថា The Royal Institute of Surveyor (RICS) ពីចក្រភពអង់គ្លេស ។

រចនាសម្ព័ន្ធ​អង្គភាពយើងខ្ញុំ