ដៃគូ និងកំណត់ត្រារបស់យើងខ្ញុំ

ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ជូននូវសេវាកម្មអចលនទ្រព្យជាច្រើនដល់អតិថិជន។ យើងផ្តល់សេវាជាឈ្មួញកណ្តាលយ៉ាងពេញលក្ខណះ សេវាប្រឹក្សាយោបល់អចលនទ្រព្យ (គម្រោងទីផ្សារទិញ​លក់ និងជួល) និងសេវាកម្មវាយតម្លៃនៅក្នុងប្រទេសកម្ពុជាជាមួយនឹងបទពិសោធន៍ក្នុងការកំណត់តម្លៃអចលនទ្រព្យ ប្រឹក្សាយោបល់លើការវិនិយោគអចលនទ្រព្យ ការគ្រប់គ្រង និងការរៀបចំទ្រព្យសកម្ម និងអាជីវកម្មមានដូចខាងក្រោម៖

កំណត់ត្រារបស់យើង ព្រឹត្តិការណ៍ និង ភាពជាដៃគូរ

១. សេវាកម្មទិញ - លក់ ជួល និង នាយកដ្ឋានស្រាវជ្រាវ

យើងបានជ្រើសរើសអចលនទ្រព្យដែលបានធ្វើកិច្ចសន្យាផ្តាច់មុខ និងការបញ្ចូលទិន្នន័យដែលបានលក់នៅរាជធានីភ្នំពេញ និងបណ្តាលខេត្តចាប់តាំងពីឆ្នាំ២០១២មក ហើយអចលនទ្រព្យដែលបានជោគជយ័ភាគច្រើនគឺជាប្រភេទអចលនទ្រព្យទទួលសិទ្ធិផ្តាច់មុខដែលយើងបានកត់ត្រា និងបានបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យរបស់យើងជារៀងរាល់ថ្ងៃ ហើយក៏មានសកម្មភាពកត់ត្រាអ្នកទិញ-លក់ និងជួលយ៉ាងសកម្មដែលជាផ្នែកមួយខុសពីដៃគូប្រកួតប្រជែងរបស់យើង ។

  • ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ជាម្ចាស់ និងជាអ្នករក្សាទុកនូវទិន្នន័យនៃអ្នកទិញ / អ្នកលក់ / អ្នកវិនិយោគអចលនទ្រព្យជាង៣ម៉ឺនកន្លែងដែលត្រូវបានគេផ្លាស់ប្ដូរនិងកំណត់តាមគោលបំណងសម្រាប់ក្រុមអ្នកទិញ-លក់លំនៅដ្ឋានចាស់ និងថ្មីៗផងដែរ ។

  • ប្រព័ន្ធទិន្នន័យនេះត្រូវបានភ្ជាប់បណ្តាញទៅឈ្មួញកណ្តាលរបស់យើងនៅទូទាំងប្រទេសកម្ពុជាជាពិសេសទីក្រុងភ្នំពេញដោយផ្តល់ជូននូវវេទិកាផ្សាយផ្ទាល់សម្រាប់ប្រតិបត្តិការនៅទូទាំងប្រទេស ។

Google Earth Prices Point ត្រូវបានគេចង្អុលបង្ហាញ និងរក្សាបាននូវអចលនទ្រព្យជាង៥០,០០០ ដែលបានកត់សម្គាល់ថាជាសេវាកម្មវាយតម្លៃនៃនាយកដ្ឋានស្រាវជ្រាវ និងនាយកដ្ឋានសេវាកម្មវាយតម្លៃរបស់ក្រុមហ៊ុន អាយ​ រៀល អ៊ីស្ទេតចាប់តាំងពីឆ្នាំ២០១២មក ហើយក៏មានតម្លៃបង់ពន្ធគ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។

  • ២០១២

  • ២០១៣

  • ២០១៤

  • ២០១៥

  • ២០១៦

  • ២០១៧

  • ២០១៨

  • ២០១៩

  • ២០២០

២. សេវាកម្មវាយតម្លៃ

ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ផ្តល់ជូននូវសេវាកម្មវាយតម្លៃអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ យ៉ាងពេញលេញហើយឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមានមូលដ្ឋាននិងត្រូវបានកត់ត្រានៅក្នុងធនាគារពាណិជ្ជជាច្រើនកន្លងមកនៅក្នុងប្រទេសកម្ពុជានិងស្ថាប័នដទៃទៀត ។

សេវាកម្មដែលមានស្រាប់របស់យើងត្រូវបានកត់ត្រាទុកតាមលេខរាងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដូចខាងក្រោម:

១. ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា (RHB Bank (Cambodia) Plc.)

http://www.rhbbank.com.kh/

២. ធនាគារពាណិជ្ជ ឈីហ្វ​(ខេមបូឌា) ម.ក (Chief (Cambodia) Commercial Bank Plc.)

http://www.chiefholdings.com.kh/

៣. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែឃែភីថល ម.គ (Khmer Capital Microfinance Institution Plc.)

http://www.khmercapital.com.kh/

៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ (Sambat Finance Plc.)

https://www.sambatfinance.com/

៥. ធនាគារ​សហពាណិជ្ជ​ ក.អ (ហៅកាត់ថា UCB Bank)

https://www.ucb.com.kh/

៦. ធនាគារ ស្ថាបនា (SATHAPANA Bank Plc)

https://www.sathapana.com.kh/

៧. ស្ថាប័នមីក្រូហិរញ្ញវត្ថុ ORO (ORO Microfinance Institution)

https://www.orofinancecorp.com/

៨. ធនាគារ កម្ពុជា អាស៊ី (ហៅកាត់ចា CAB Bank)

http://www.cab.com.kh/

៩. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល​(Active People’s Microfinance)

http://apmfi.com.kh/

១០. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆាយលីស (Chailease Royal Finance Plc.)

https://www.chailease.com.kh/

១១. ធនាគារ ជីប ប៉ុង (Chip Mong Commercial Bank Plc.)

https://www.chipmongbank.com/

១២. ធានាគារ Industrial Bank of Korea (IBK)

https://www.ibk.co.kr/

១៣. តុលាការខេត្ត-ក្រុង និងក្រុមហ៊ុនការិយាល័យមេធាវីជាច្រើន និងស្ថាប័នផ្ដល់កម្ចីឯកជននានានៅប្រទេសកម្ពុជា

៣. គម្រោងនៃការលក់ ស្រាវជ្រាវ និងធ្វើទីផ្សារ

យើងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលបានប្រើប្រាស់សេវាកម្មរបស់យើងលើកម្រោងលក់​និងធ្វើទីផ្សារដូចជាគម្រោង The Penthouse Residence Project, គម្រោង One Park គម្រោងបុរីតារាសំណាង (Borey Dara Samnang) និងដែលជាគម្រោងមួយផ្នែកទៀតរបស់បុរី ហាត ធិច(Borey Hi-Tech)​ រូមនិងគម្រោងផ្សេងៗដ៏ទៃទៀតឈ្មោះថា Agile Property & Agile Residence ក្នុងកម្រោង Naki Group, គម្រោង Axis Residences, គម្រោង R&F project,​ គម្រោង Holiday Outlets, គម្រោង​ Sky Tree Project, គម្រោងRoyal Skyland, គម្រោង Jingdi Project ។ល៕

រូបថតគម្រោងដែលមានស្រាប់ដែលជាគម្រោងវិនិយោគក្នុងតំបន់និងការវិនិយោគពីខាងអន្ដរជាតិដូចជាក្រុមហ៊ុន​R&F Properties HS (Cambodia) Co., Ltd., ជាគម្រោងវិនិយោគទុនមួយនៅក្រៅប្រទេសរបស់ក្រុមហ៊ុនយក្យទាំង១០ដែលមានមូលដ្ឋាននៅប្រទេសចិនគឺក្រុមហ៊ុន R&F Properties Co., Ltd.ក្នុងខេត្តក្វាងចូវ ។ គម្រោងសាងសង់ដែលស្ថិតនៅតាមបណ្តោយមហាវិថីហ៊ុនសែន ភូមិព្រែកតានៅ សង្កាត់ចាកអង្រែលើ ខណ្ឌមានជយ័ ក្រុងពេញ ។

គម្រោងដែលកំពុងសាងសង់ជារបស់ រ៉ូយ៉ាល់ ស្កាយលែន ស្គាយទ្រី និង Holiday Outlets (First Outlet Mall In Phnom Penh) មានទីតាំងនៅសង្កាត់មានជ័យ រាជធានីភ្នំពេញ។

៤. ការចូលរួមរបស់យើងនៅក្នុងពិធីចុះអនុស្សរណៈនៃការការយោគយល់គ្នារបស់សមាគមន៍ CVEA

រូបថតជាមួយឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើជាសាក្សីក្នុងការចាប់ផ្ដើមវគ្គសិក្សាថ្នាក់ភ្នាក់ងារចលនវត្ថុ និងការវាយតម្លៃចលនវត្ថុនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

៤.១ គ្រូបង្រៀនក្រៅម៉ោងនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោកនាយករបស់យើងត្រូវបានគេអញ្ជើញធ្វើជាអ្នកនិពន្ធសៀវភៅវាយតម្លៃអចលនវត្ថុ ឬជាសាស្រ្តាចារ្យបង្គោលក្នុងចំណោមសមាជិករបស់សមាគមន៍ CVEA ដើម្បីបង្កើតវគ្គសិក្សានេះសម្រាប់និស្សិតសាកលវិទ្យាល័យ សមាគមន៍ និងសាធារណៈជន។

៤.២ គ្រូបង្រៀនក្រៅម៉ោងជាមួយសាលាអចលនទ្រព្យនៅកម្ពុជា

យើងជាអ្នកបង្កើត និងស្ថាបនិកវគ្គសិក្សាថ្នាក់វាយតម្លៃអចលនវត្ថុសម្រាប់សាលាអចលនទ្រព្យនៅកម្ពុជា ដែលបានរៀបចំឡើងនៅ CEO Master Club ឬវិទ្យាស្ថាន CEO។ ខណះពេលជាសាស្ត្រាចារ្យបង្គោលនោះ ថ្នាក់ដឹងនាំបានផ្តល់កិត្តិយសដល់យើងក្នុងការធ្វើជាទីប្រឹក្សាផងដែរនៅឆ្នាំ២០១៩

៤.៣ ចាប់ពីឆ្នាំ២០២០នេះតទៅ:

យើងមានការងារក្រៅម៉ោងផ្សេងៗដ៏ទៃទៀតជាសាស្រ្តាចារ្យផ្នែកវាយតម្លៃ និងជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុតាមសាកលវិទ្យាល័យ វិទ្យាស្ថាន សមាគម ធនាគារ និងក្រុមហ៊ុនដទៃទៀតដែលជម្រុញអោយយើងស្វែងយល់យ៉ាងល្អអំពីសេវាកម្មរបស់យើងខ្ញុំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ចំពោះក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យយ៉ាងពេញលេញ។

៥. ក្រុមហ៊ុន អា រៀល អុីស្ទេត បានចែករំលែកបទពិសោធន៍ជូនសាធារណៈជន

យើងបានចូលរួមជាមួយសមាគមន៍ CVEA នៅក្នុងព្រឹត្តិការណ៍ជាច្រើនក្នុងប្រទេសកម្ពុជាដើម្បីកសាងកិច្ចសហប្រតិបត្តិការ និងចែករំលែកជាមួយសាធារណៈជនរួមទាំងសិក្ខាសាលាស្តីពីវិធីសាស្ត្រវាយតម្លៃអចលនទ្រព្យ ។ ព្រឹត្តិការណ៍ទាំងនោះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈក្នុងការផ្តល់សេវាវាយតម្លៃអចលនទ្រព្យដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់ និងការយល់ដឹងកាន់តែច្រើនអំពីការប្រើប្រាស់សេវាកម្មវាយតម្លៃអចលនទ្រព្យ និងភ្នាក់ងារ ។

៦. កិច្ចប្រជុំរបស់យើងជាមួយធនាគារជាតិនៃកម្ពុជា (NBC)

យើងមានសេចក្តីរីករាយក្នុងការជួបជាមួយលោកបណ្ឌិត ខូវ វុទ្ធី អគ្គនាយករងនៃធនាគារកណ្តាល ធនាគារជាតិនៃកម្ពុជា នៅលើ " ភាពជាដៃគូចែករំលែកចំណេះដឹងពិតប្រាកដនៅលើវិស័យអចលនទ្រព្យឆ្នាំ២០១៨ រវាងក្រុមហ៊ុន អាយ​ រៀល អ៊ីស្ទេត និងធនាគារជាតិនៃកម្ពុជា" ។

ដោយបានដឹកនាំបេសកកម្មរបស់ខ្លួនឱ្យក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលមានប្រសិទ្ធិភាពបំផុត និងមានកេរ្តិ៍ឈ្មោះក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុន អាយ រៀល អុីស្ទេតបានប្តេជ្ញាចិត្តធ្វើអោយសេវាកម្មអចលនទ្រព្យមានការជឿជាក់ខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មដ៏ទាក់ទាញថ្មីៗ និងប្រសិទ្ធភាពបំផុតនៅគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មរបស់ខ្លួនដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងការផ្តល់នូវដំណោះស្រាយអចលនទ្រព្យជួនដល់អតិថិជនគ្រប់ប្រភេទ រួមជាមួយការអភិវឌ្ឍសេវាកម្មអចលនទ្រព្យថ្មីៗបន្ថែមទៀត។

៧. កិច្ចប្រជុំរបស់យើងជាមួយសមាគមភ្នាក់ងារអចលនទ្រព្យនៅសហរដ្ឋអាមេរិក

យើងបានចូលរួមវគ្គសិក្សានៅសមាគមន៍ជាតិភ្នាក់ងារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ហៅកាត់ថា NAR និងកិច្ចប្រជុំមួយផ្សេងទៀតជាមួយសមាគមន៍ភ្នាក់ងារអចលនទ្រព្យនៅរដ្ឋកាលីហ្វរញ៉ាល ដើម្បីស្វែងរកកិច្ចសហការនាពេលអនាគតជាមួយក្រុមការងារថ្នាក់ដឹកនាំសមាគមន៍ CVEA ដើម្បីជាការចូលរួមចំណែក និងចែករំលែកវគ្គសិក្សាតាមអ៊ីនធឺណេតស្តីអំពីអ្នកផ្តល់សេវាកម្មអចលនទ្រព្យរួមគ្នាជាមួយបច្ចេកទេសថ្មីៗ និងបែបផែននៃការគ្រប់គ្រងតាមបច្ចេកវិទ្យាទំនើប ដែលជាបច្ចេកទេសគ្រប់គ្រងអតិថិជនចុងក្រោយហៅកាត់ថាប្រព័ន្ធ CRM ។

៨. កិច្ចប្រជុំជាមួយឯកឧត្តម ជា សុផារ៉ា

ជារឿយៗយើងមានការប្រជុំគ្នាមួយ ជាមួយឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងមន្រ្តីរដ្ឋាភិបាល លើដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅទូទាំងប្រទេស ការប្រើប្រាស់ដីធ្លី គម្រោងទីក្រុង គម្រោងសាងសង់ និងការដោះស្រាយបញ្ហាជម្លោះប្រើប្រាស់ដីធ្លីជាដើម ។